ការតាំងពិរព័ណ៌គ្រឿងអេឡិចត្រូនិកធំបំផុតក្នុងពិភពលោកនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ
ខែមករាបានឈានចូលមកដល់ ហើយពិភពលោកកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងទាំងផ្នែកស្មារតីនិងថវិកា សម្រាប់អ្នកស្រឡាញ់វិស័យបច្ចេកវិទ្យានៅដើមឆ្នាំនេះ។
![]() |
បុរសម្នាក់ចាប់ដៃជាមួយដៃមនុស្សយន្តនៅក្នុងតង់របស់ Intel ក្នុងកម្មវិធីតាំងពិរព័ណ៌គ្រឿងអេឡិចត្រូនិកអន្តរជាតិ (CES) ក្នុងទីក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី០៦ មករា ២០១៥។ |
កម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិកអន្តរជាតិ ឬហៅកាត់ថា CES គឺជាកន្លែងមួយដែលផលិតករបច្ចេកវិទ្យាទាំងឡាយនៃក្រុមហ៊ុនធំៗ ឬក្រុមហ៊ុនទើបបង្កើតថ្មី ដាក់តាំងបង្ហាញផលិតផលរបស់ខ្លួន ដោយសង្ឃឹមថាផលិតផលរបស់ខ្លួននឹងក្លាយជាតម្រូវការដ៏ចាំបាច់បំផុតនៅក្នុងពិភពលោក ដែលគ្រប់គ្នាត្រូវតែមាន។
ជារៀងរាល់ឆ្នាំ ការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅទីក្រុង Las Vegas តែងតែបំបែកកំណត់ត្រា។ កាលពីខែមករាឆ្នាំមុន ក្រុមហ៊ុនជាង៤០០០បានតាំងបង្ហាញផលិតផលរបស់ខ្លួន ដោយទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញជាង១៨០០០០នាក់ក្នុងវិស័យនេះ។ វាមិនមែនជារឿងដែលគួរឲ្យភ្ញាក់ផ្អើលទេ ពីព្រោះ នៅ CES គេឃើញមានឧបករណ៍ស្ទើរតែគ្រប់យ៉ាងដែលចាំបាច់ក្នុងពិភពបច្ចេកវិទ្យា។
លោក Gary Shapiro នៃសមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យា (Consumer Technology Association) បាននិយាយថា៖
«នៅក្នុងឆ្នាំ២០១៨ យើងឃើញមានឧបករណ៍យន្តដែលប្រើប្រាស់ជាមួយភាពវៃឆ្លាតសិប្បនិម្មិត (artificial intelligence) កាន់តែច្រើន ដែលជួយយើងថែទាំសុខភាព និងអាចព្យាករណ៍បានថាយើងអាចនឹងធ្លាក់ខ្លួនឈឺឬទេ ឬតើយើងគួរទទួលការព្យាបាលបែបណា។ យើងក៏ឃើញមានការកើនឡើងយានយន្តបើកបរដោយខ្លួនឯងផងដែរ។ ហើយបណ្តាញអ៊ីនធឺណិតបំពាក់លើឧបករណ៍បច្ចេកវិទ្យា ឬហៅថា The Internet of Thing អាចធ្វើឲ្យឧបករណ៍និយាយបាន ហើយភាពវៃឆ្លាតសិប្បនិម្មិត (artificial intelligence) អាចសិក្សាពីមនុស្ស និងស្វែងយល់ថាពួកគេអាចធ្វើការងារឲ្យយើងយ៉ាងដូចម្តេចខ្លះ»។
អ្នកជំនាញនិយាយថា ពួកគេរំពឹងថា មនុស្សយន្តលក្ខណៈកម្សាន្តតូចៗនឹងត្រូវបានផលិតឡើងបន្ថែមទៀត ហើយម៉ាស៊ីនសម្រាប់បម្រើការងារធំៗ នៅកន្លែងទទួលភ្ញៀវតាមសណ្ឋាគារ អាកាសយានដ្ឋាន និងទីសាធារណៈផ្សេងៗក៏កើនឡើងដែរ។
លោក Paul McManus នៃ Future Roboticsបានថ្លែងថា៖
អ្នកជំនាញនិយាយថា ពួកគេរំពឹងថា មនុស្សយន្តលក្ខណៈកម្សាន្តតូចៗនឹងត្រូវបានផលិតឡើងបន្ថែមទៀត ហើយម៉ាស៊ីនសម្រាប់បម្រើការងារធំៗ នៅកន្លែងទទួលភ្ញៀវតាមសណ្ឋាគារ អាកាសយានដ្ឋាន និងទីសាធារណៈផ្សេងៗក៏កើនឡើងដែរ។
លោក Paul McManus នៃ Future Roboticsបានថ្លែងថា៖
«យើងកំពុងធ្វើការជាមួយនឹងមជ្ឈមណ្ឌលលក់ទំនិញនានា ហើយបច្ចុប្បន្ននេះ យើងមានមនុស្សយន្តតូចៗជាច្រើនផ្សេងទៀតដែលនឹងត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនផ្សេងៗដើម្បីឲ្យធ្វើការងារនានា ដូចជាទទួលឆូតកាតឥណទាន និងជួយក្នុងទទួលការបញ្ជាទិញនៅតាមក្រុមហ៊ុនទិញសិទ្ធិទៅលក់បន្តនានា។
ជំនួយការផ្ទាល់ខ្លួនឬឧបករណ៍រំពងសម្លេងវៃឆ្លាតកំពុងទទួលបានប្រជាប្រិយភាពកាន់តែច្រើន ដូច្នេះ CES ឆ្នាំ២០១៨នេះ ប្រហែលជានាំយកមកនូវឧបករណ៍ថ្មីៗជាច្រើនដែលឆ្លើយតបទៅនឹងការបញ្ជាដោយប្រើសំឡេងនិងធ្វើការងារផ្សេងៗជាច្រើនទៀត។
ជំនួយការផ្ទាល់ខ្លួនឬឧបករណ៍រំពងសម្លេងវៃឆ្លាតកំពុងទទួលបានប្រជាប្រិយភាពកាន់តែច្រើន ដូច្នេះ CES ឆ្នាំ២០១៨នេះ ប្រហែលជានាំយកមកនូវឧបករណ៍ថ្មីៗជាច្រើនដែលឆ្លើយតបទៅនឹងការបញ្ជាដោយប្រើសំឡេងនិងធ្វើការងារផ្សេងៗជាច្រើនទៀត។
ដោយមានទីក្រុងជាច្រើនកំពុងធ្វើការប្រយុទ្ធនឹងការបំពុលបរិស្ថាននានាកាន់តែខ្លាំង ហើយថ្មកំពុងមានតម្លៃថោកជាមួយនឹងគុណភាពល្អជាងមុន មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដូចជាម៉ូតូអគ្គិសនី ក្តារស្គីអគ្គិសនី និងកង់អគ្គិសនី ប្រហែលជានឹងត្រូវដាក់តាំងបង្ហាញ។
លោក Phil Labonty នៃ Cycleboard បានមានប្រសាសន៍ថា៖
លោក Phil Labonty នៃ Cycleboard បានមានប្រសាសន៍ថា៖
«នៅពេលដែលអ្នកឱន Cycleboard នឹងរេទៅតាមអ្នកក្នុងទិសដៅដូចគ្នា។ ដូច្នេះរាងកាយរបស់អ្នកតែងតែងនៅចំទីតាំងត្រឹមត្រូវ»។
សាលារៀន ជំនួញ និងសូម្បីតែនៅតាមគេហដ្ឋាននៅជុំវិញពិភពលោក ឥឡូវនេះ កំពុងប្រើម៉ាស៊ីនព្រីន 3D ដើម្បីបង្កើតផលិតផលគំរូដែលអាចទាក់ទាញទីផ្សារបាន។
លោក Hugo Wongនៃ Print-Riteបាននិយាយថា៖
«វាលឿនជាងម៉ាស៊ីនព្រីន 3D ធម្មតាប្រហែល៤ ដងទៅ៦ដង»។
នៅតាមគេហដ្ឋានទំនើប គេរំពឹងថា នឹងមានទូទឹកកក ម៉ាស៊ីនលាងចាន ម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិ ម៉ាស៊ីនសម្អាតបង្អួច និងអាចមានដល់ចានបង្គន់ម៉ូដថ្មីៗជាច្រើនប្រភេទ។
លោក Warren Katz នៃ iDEVICES បានថ្លែងថា៖
«គេមិនត្រឹមតែអាចបញ្ជាឧបករណ៍ទាំងនោះពេលនៅផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគេអាចបញ្ជាវាពីកន្លែងណាក៏បាន»។
ភាពទាក់ទាញនិងតម្លៃថោកសមរម្យនៃកាស virtual reality កំពុងតែមានប្រជាប្រិយភាព ដូច្នេះគេរំពឹងថា នឹងមានភាពភ្ញាក់ផ្អើលនានា ខណៈដែលអ្នកចូលចិត្តឧបករណ៍ដ្រូននឹងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងដ្រូនសេរីថ្មីៗ។ ការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិកអន្តរជាតិនឹងធ្វើឡើងនៅថ្ងៃទី០៨ មករា ២០១៨ ខាងមុខនេះ៕
No comments:
Post a Comment