Thursday, July 17 2025

Yllix Ads

មន្ត្រី​នគរបាល​ម្នាក់ ជួយ​ដឹក​អ្នក​រង​គ្រោះ​ទៅ​ពេទ្យ តែ​ជា​អកុសល់​ស្លាប់​ខ្លួនឯង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​៣០​នាទី រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណ​:​ដែល​មន្ត្រី​នគរបាល​រូប​នោះ​យក​រថយន្ត​ស៊ី​រ៉ែ​ន​ដឹក​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។
ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ូលិស​ចរាចរណ៍​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​បាន​ជួយ​ដឹក​ជន​រង​គ្រោះ​ទាំង​២​នាក់ ប្តី​ប្រពន្ធ​តាម​រថយន្ត​សឺ​រ៉ែ​ន មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្តងទៀត ដោយ​រថយន្ត​សឺ​រ៉ែ​ន​នោះ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ និង​បុក​ដើមឈើ​នឹង​តូប​លក់ដូរ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ហើយ​ក៏​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឲ្យ​ប៉ូលិស​ចរាចរណ៍​ម្នាក់​ខាងលើ ដែល​ជា​អ្នកបើកបរ​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​បុរស​រង​គ្រោះ​ម្នាក់​ទៀត​រង​របួសធ្ងន់​បាក់​ភ្លៅ​ស្តាំ រីឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​ដោយ​បាក់ដៃ​ជា​ច្រើន​កំណាត់ និង​បាន​គៀប​ជាប់​ក្នុង​រថយន្ត​ផង​ដែរ ។






No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.