ប៉ូលិសចិនឥឡូវបំពាក់វ៉ែនតាឌីជីថលមានកាមេរ៉ាចាប់ជនសង្ស័យ
ប៉ូលិសចិនកំពុងត្រូវបានបំពាក់ជាមួយវ៉ែនតាបច្ចេកវិជ្ជាខ្ពស់ដែលអាចចាប់ដានជនសង្ស័យនៅក្នុងស្ថានីយរថភ្លើងដ៏កកកុញ។ នេះជាការប្រើបច្ចេកវិជ្ជាថ្មីបំផុតនៃការសម្គាល់ផ្ទៃមុខ ដែលបង្កការព្រួយបារម្ភជាខ្លាំងក្នុងចំណោមអង្គការការពារសិទ្ធិមនុស្ស។
ដោយមើលទៅស្រដៀងនឹងរឿងភាគបែបវិទ្យាសាស្ត្រ “Black Mirror” មន្ដ្រីនៅទីក្រុងចេងចូវកំពុងនាំគ្នាពាក់វ៉ែនតាឌីជីថល ចំពេលដែលអ្នកធ្វើដំណើរដ៏ច្រើនសម្បើមកំពុងវិលត្រឡប់ទៅផ្ទះវិញក្នុងអំឡុងបុណ្យចូលឆ្នាំចិន ដែលជាពេលវេលាដ៏មមាញឹកបំផុតសម្រាប់ប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសចិន។
យោងតាមកាសែត People’s Daily ដែលដកស្រង់សម្តីប៉ូលិសទីក្រុងបាននិយាយថា រហូតមកដល់ពេលនេះបច្ចេកវិជ្ជានេះបានអនុញ្ញាតឱ្យប៉ូលិសឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋផ្សេងៗចាប់ពីការជួញដូរមនុស្សរហូតដល់បើកបុកហើយរត់ ព្រមទាំងមនុស្ស ២៦ នាក់ផ្សេងទៀតដែលប្រើអត្តសញ្ញាណបណ្ណក្លែងក្លាយ។
ប្រព័ន្ធនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើតប្រព័ន្ធឃ្លាំមើលឌីជីថលដែលអាចប្រើប្រាស់ទិន្នន័យជីវមាត្រផ្សេងៗគ្នា ចាប់ពីរូបថតនិងការស្កែនតាមប្រព័ន្ធអាយរីស (Iris) រហូតដល់ស្នាមក្រយៅដៃ ដើម្បីរក្សាការតាមដានបំលាស់ទីរបស់ប្រជាជនចិនទាំងអស់៕

No comments:
Post a Comment