ការកាត់ថ្គាមឲ្យចេញមុខ Vនៅប្រទេសកូរ៉េ ត្រូវចំណាយប៉ុន្មាន?
យោងតាមសារព័ត៌មាន Eva
របស់វៀតណាមដែលចុះផ្សាយពីបទពិសោធន៍នារីម្នាក់ដែលទៅទទួលការវះកាត់ឆ្អឺងថ្គាមឱ្យចេញរាងអក្សរ V នៅប្រទេសកូរ៉េបានសរសេរថា ជាទូទៅការចំណាយលើការវះកាត់ថ្គាមឲ្យចេញទម្រង់មុខ V មានតម្លៃ សរុបចាប់ពី 4 500 000 វ៉ុន ស្មើនឹង 4 200 ដុល្លារអាមេរិក ជាមួយនឹងដំណើរការចែកចេញជាបីដូចជា៖
១. មុនពេលធ្វើការសម្រេចចិត្ត
ដំបូងគឺ ត្រូវជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យខាងកែសម្ផស្សជាមុនសិន ហើយបន្ទាប់មកទើបធ្វើការសម្រេចចិត្តលើកទីមួយ។ ក្រោយពេលសម្រេចចិត្តលើកទីមួយរួច គេនិងបញ្ជូនទៅពិនិត្យទូទៅ ដូចជា សម្ពាធឈាម ការធ្វើតេស្តឈាម និងស្កេនឆ្អឹង។ បន្ទាប់ពីលទ្ធផលតេស្ត អ្នកនឹងត្រូវទៅជួបគ្រូពេទ្យជាថ្មីម្ដងទៀត ដើម្បីដឹងលទ្ធផលក៏ដូចជាការសម្រេចចិត្តចុងក្រោយសម្រាប់ធ្វើការវះកាត់។
២. អំឡុងពេលវះកាត់
ជាទូទៅប្រតិបត្តិការវះកាត់ឆ្អឹងថ្គាមនេះត្រូវការជំនួយការពេទ្យ 4-6 នាក់ គ្រូពេទ្យឯកទេសខាងថ្នាំ Anaesthesist ម្នាក់ និងគ្រូពេទ្យវះកាត់ម្នាក់។ ការវះទៀតសោតគឺវះពីខាងក្នុងមាត់ ដើម្បីកុំឲ្យមានស្លាកស្នាមនៅពេលជា។ បន្ទាប់ពីការវះកាត់ អ្នកជំងឺត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលមួយថ្ងៃដើម្បីតាមដាន ហើយនៅថ្ងៃទីពីរអាចត្រលប់ទៅសណ្ឋាគារវិញបានហើយ។
៣. ក្រោយពេលវះកាត់
អ្នកជំងឺត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាថា ត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលជាទៀងទាត់ដើម្បីលាងរបួស។ ចំពោះអាហារញ៉ាំធម្មតា ហើយបន្ទាប់ពីបាន2 សប្ដាហ៍ អ្នកនឹងសង្កេតឃើញការជាផ្សះនៃមុខរបួស និងអាចដឹងលទ្ធផល។
No comments:
Post a Comment