Yllix Ads

កម្មករជិត១០០នាក់​បានដួលសន្លប់ជាបន្តបន្ទាប់​នៅក្នុងរោងចក្រ KKN នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង



ខេត្តកោះកុង៖ យ៉ាងតិចមាន​កម្មករជិត១០០នាក់​បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ KKN នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងកាលពីព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ 


ព័ត៌មានបឋមត្រូវបាន​សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ករណីនេះ អាចបណ្តាលមកពីបញ្ហាធុំក្លិនប្រេង ដែលបានសាយភាយនៅក្នុង​ទីតាំងតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជានៅក្នុងរោងចក្រ KKN នេះផ្ទាល់ ។


បន្ទាប់ពី​ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មណ្ឌល​សុខភាពស្រុក និង​មន្ទីរពេទ្យបង្អែក ពេលនោះគេក៏បានឃើញផងដែរនូវវត្តមានលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចុះទៅដល់កន្លែងកើតហេតុ និង​ទៅកាន់​មន្ទីរពេទ្យបង្អែកស្រុកជាមួយការសួរនាំអន្តរាគមន៍ឲ្យបុគ្គលិកមន្ទីរពេទ្យ សមត្ថកិច្ចអាជ្ញាធរ យកចិត្តទុកដាក់ ជួយដល់កម្មករ ដែលរងគ្រោះគ្រប់ៗគ្នា៕ សុខខេមរា

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.