ទូរសព្ទ Elari Nano Phone ដ៏តូចច្រឡឹងមានលក់តាមហាងតម្លៃ ៥០ ដុល្លារ
ទូរសព្ទ Elari Nano Phone
កន្លងមកប្រិយមិត្តបានស្គាល់ទូរសព្ទ Zanco Tiny1 ដែលជាទូរសព្ទតូចជាងគេបំផុតលើលោកទំហំប៉ុនមេដៃប៉ុណ្ណោះ។ ដោយឡែកថ្ងៃនេះក្រុមការងារណែនាំទូរសព្ទដ៏តូចត្រឡឹងមួយទៀតម៉ូឌែល NanoPhone C របស់ក្រុមហ៊ុន Elari។ កុំឲ្យខាតពេលយូរ មកមើលចំណុចពិសេសៗដែលមាននៅលើទូរសព្ទដ៏តូចនេះ។
ទូរសព្ទតូចនេះ មានរាងជ្រុងទ្រវែង ប៉ុនពីរធ្នាប់ដៃប៉ុណ្ណោះ ប៉ុន្តែស្រោបដោយជ័រសុទ្ធទាំងមុខ-ក្រោយ មានគ្រាប់ចុច ១៦ គ្រាប់រៀបជាលក្ខណៈផ្ដេកស្រដៀងគ្រាប់ចុច Nokia 3310 ដែរ។ មានអេក្រង់ទំហំ ១ អ៊ីញ ឯផ្ទៃ Interface ដំបូងបង្ហាញបានតែម៉ោង សញ្ញារូបថ្ម បង្គោលសេវា សញ្ញា Bluetooth ឬភ្លេងចម្រៀងតែប៉ុណ្ណោះ។
អ្នកអាចចុចដោះសោរនៅលើ NanoPhone C ដោយគ្រាន់តែចុចប៊ូតុង OK+* ជាការស្រេច ឯប៊ូតុងខាងលើសម្រាប់ចុចត្រឡប់ទៅត្រឡប់មក។ បើចង់ត្រឡប់ក្រោយម្ដងទាំងអស់ចុចលើប៊ូតុងខាងស្ដាំ។
![]() |
Elari Nano Phone |

- អាចភ្ជាប់ Bluetooth ជាមួយស្មាតហ្វូន Android និង iOS បាន
- អាចខលចេញខលចូលបាន
- អាចរក្សាទុកលេខ Contact និង Copy ទុកបានជាង ១០០០ លេខ
- មាន MP3, វិទ្យ FM, កន្លែងថតសំឡេងពេលនិយាយ និង Voice recorder ទៀតផង
- សាកភ្លើងជាមួយខ្សែ USB 3.0
- អាចដាក់មេម៉ូរីកាតបានទំហំ 32GB
- មានរន្ធដាក់ស៊ីមប្រភេទ Micro-SIM
- មានរន្ធដោតកាសប្រវែង ៣.៥ មីលីម៉ែត្រ
- ពណ៌ប្រាក់ មាស និងពណ៌ខ្មៅ
- ទម្ងន់ ៣០ ក្រាមប្រហែល ៣ ខាំ(រង្វាស់ខ្នាតទម្ងន់របស់ខ្មែរ)
- ថាមពលថ្មទំហំ ២៨០ មីលីអំពែម៉ោងប្រភេទ Li-Polymerកាន់បាន ២ ថ្ងៃ(ប្រើធម្មតា) បើនិយាយជាប់រហូតបាន ៣ ម៉ោង។
Elari NanoPhone C នេះមានដើមកំណើតមកពីប្រទេសរុស្ស៊ីដែលមានលោក Yosef Sachs ជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Elari ។ NanoPhone C ប្រកាសដាក់លក់ដំបូងគេនៅឥណ្ឌាកាលពីខែកក្កដា ឆ្នាំ ២០១៧ ជាមួយតម្លៃប្រមាណ ៦១ ដុល្លារ។ ចំណែកតម្លៃដាក់នៅខ្មែរក្នុងហាងអាន ឆែលក់ទូរសព្ទខ្ទង់ប្រមាណជា ៥០ ដុល្លារ៕
![]() |
Elari Nano Phone |
ម៉ាក Elari ប្រទេសរុស្ស៊ីនេះផងដែរក៏មានផលិតផលបច្ចេកវិទ្យាជាច្រើនទៀតដូចជា SmartDrive USB, កាស, នាឡិកាឆ្លាតវៃសម្រាប់ក្មេងៗ ឆ្នាំងសាកឥតខ្សែ PowerBanks ជាដើម៕
No comments:
Post a Comment