Yllix Ads

ហេតុ​ដូចម្ដេចបានជាបុរស​អស់កម្លាំង​ក្រោយ​ពេល​រួម​ភេទរួច?

បុរស​ច្រើន​តែ​បោះបង់​ ហើយ​ទុក​ឲ្យ​ស្ត្រី​នៅ​តែ​ម្នាក់ឯង​ ក្រោយខ្លួនបានសំរេចដល់ចំណុចកំពូល។ ស្ត្រី​ភាគច្រើន​យល់​ថា វា​គឺជា​សញ្ញា​មួយ​នៃ​ការ​បាត់បង់​ចំណង់​របស់​បុរស។ ប៉ុន្តែ​មាន​ហេតុផល​បែប​ជីវសាស្ត្រ​មួយ​ដែល​ថា មនុស្ស​ប្រុស​មាន​និន្នាការ​ងងុយដេក​ក្រោយ​ពី​រួម​ភេទ​រួច។
ការ​ដេក​ក្រោយ​ពី​រួម​ភេទ​រួច​មិនមែន​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ឡើយ ប៉ុន្តែ​មានការ​ស្រាវជ្រាវ​មួយ​ដែល​អះអាង​ថា មនុស្ស​ប្រុស​តែងតែ​អស់កម្លាំង និង​ត្រូវការ​ដេក​ក្រោយ​ពី​រួម​ភេទ​រួច។ អ៊័​រ​ម៉ូ​ន និង​សារធាតុ​គី​មី​ខុស​ៗ​គ្នា​ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុង​រាង​កាយ​ក្រោយ​ពី​បាញ់​ទឹកកាម​រួច មាន​នាទី​ជំរុញ​ឲ្យ​ងងុយដេក ព្រមទាំង​បន្ថយ​ឱកាស​ធ្វើ​ឲ្យ​បុរស​អាច​បន្ត​ទៅ​តង់​ទី​ពីរ​ថែម​ទៀត។ មាន​សារធាតុ​គីមី និង​អ៊័​រ​ម៉ូ​ន​ច្រើន​ណាស់​ដែល​ត្រូវ​បាន​បញ្ចេញ​ក្រោយ​ពី​បាញ់​ទឹកកាម​រួច​ដែល​ធ្វើ​ឲ្យ​បុរស​ងងុយដេក។
-ប្រូ​ឡាក់​ទី​ន
ការ​សប្បាយ​ខាង​ផ្លូវភេទ​ធ្វើ​ឲ្យ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​មួយ​នេះ សម្រាប់​ជំរុញ​ឲ្យ​ងងុយដេក ។ បើសិនជា​អ្នក​ចង់​ជម្នះ​អ៊័​រ​ម៉ូ​ន​មួយ​នេះ អ្នក​គួរតែ​ជ្រើសរើស​ប្រើ​សារធាតុ​ដូ​ប៉ា​មីន​វិញ (Dopamine) ។ ដូ​ប៉ា​មីន​គឺជា​សារធាតុ​បង្កើន​អារម្មណ៍​ព្រមទាំង​ជួយ​បន្ថយ​ប្រសិទ្ធភាព​របស់​ប្រូ​ឡាក់​ទី​ន​ក្នុង​រាង​កាយ​ទៀត​ផង ។
-អុក​ស៊ី​តូ​ស៊ី​ន
អ៊័​រ​ម៉ូ​ន​ស្នេហា​មួយ​នេះ​ក៏​ត្រូវ​បាន​បញ្ចេញ​ដែរ ព្រមទាំង​ជួយ​ឲ្យ​រាង​កាយ​សម្រាក ។ វា​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍​ងងុយដេក​ក្រោយ​ពី​ទទួល​បាន​ពិសោធន៍​សប្បាយ​ខាង​ផ្លូវភេទ​រួច។
-វ៉ា​សូ​ប្រេស​ស៊ី​ន (Vasopressin)
អ៊័​រ​ម៉ូ​ន​មួយ​នេះ​ធ្វើ​ឲ្យ​សរសៃឈាម​តឹង និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ចរន្ត​ក្នុង​រាង​កាយ​ឲ្យ​មាន​ស្ថិរភាព ។ អ៊័​រ​ម៉ូ​ន​មួយ​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ផ្ទាល់​ក្នុង​ខួរក្បាល និង​មាន​និន្នាការ​ធ្វើ​ឲ្យ​រាង​កាយ​សម្រាក ។
សារធាតុ​ប​ញ្ចូ​ន​សញ្ញា​សរសៃប្រសាទ​៖ Serotonin, Norepinephrine និង Nitric Oxide
អ៊័​រ​ម៉ូ​ន​ទាំងនេះ​គឺជា​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ឲ្យ​រាង​កាយ​សម្រាក ។ សារធាតុ Nitric Oxide ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​លិង្គ ។
-ប្រើ​ថាមពល​លើ​រាង​កាយ
ជា​ទូទៅ​ទៅ​បុរស​ប្រើប្រាស់​ថាមពល​របស់​រាង​កាយ​ក្នុង​ពេល​រួម​ភេទ​ខ្លាំង​ជាង​ស្ត្រី​ទៅ​ទៀត​។ ដូច្នេះ​មនុស្ស​ប្រុស​ខ្លួនឯង​ត្រូវ​តែ​អស់កម្លាំង​ច្រើន​ជាង​មិន​ខាន ៕



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.