Yllix Ads

ការរញ្ជួយដី​នៅទីក្រុង​ហ្សាការតា, ឥណ្ឌូណេស៊ី «បង្កឲ្យ​មនុស្ស​ស្លាប់ម្នាក់» និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាត

(ហ្សាកាតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បានឱ្យដឹងថា គ្រោះរញ្ជួយដី ដែលបានវាយប្រហារ​លើរដ្ឋធានី​ហ្សការតា កាលពី​ថ្ងៃអង្គារ បានបណ្ដាលឱ្យ​មនុស្សម្នាក់​បាត់បង់ជីវិត ហើយអគារនានា និងផ្ទះសម្បែងសរុបជាង ១,១០០ខ្នង ត្រូវបានបំផ្លាញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។យោងតាមក្រុមមន្ត្រី​មកពី ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ គ្រោះរញ្ជួយដី​កម្រិត ៦.១រ៉ិចទ័រ បានបង្កការខូចខាត​ជាច្រើន នៅក្នុងខេត្ត Banten រដ្ឋធានី​ហ្សាការតា និងខេត្តជ្វា​ខាងលិច។ រីឯស្រុក Lebak ស្ថិតនៅក្នុង​ខេត្ត Banten ជាទីតាំងដែលរងគ្រោះធ្ងន់ធ្ងរ​ជាងគេ។គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ​ឧតុនិយម និងភូមិសាស្ត្រ​ឥណ្ឌូណេស៊ី គ្រោះរញ្ជួយដី​កម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារ​លើរដ្ឋធានី​ហ្សាការតា នៅម៉ោង ១៣៖៣៤នាទី​រសៀល (ម៉ោង​នៅក្នុងតំបន់) កាលពី​ថ្ងៃអង្គារ ដោយមាន​ចំណុចរញ្ជួយស្ថិត​នៅចំងាយ ៨១គីឡូម៉ែត្រ ពីភាគអាគ្នេយ៍​ស្រុក Lebak និងមានជំរៅ ១០គីឡូម៉ែត្រ នៅក្រោម​បាត​សមុទ្រ៕
 



No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.