Yllix Ads

ជនសង្ស័យ ០៤នាក់ ត្រូវកម្លាំងនគរបាលគ្រឿងញៀន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត





ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងចំរុះ បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុង ក្រុង/ខេត្តសៀមរាប និងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ៖
០១/ឈ្មោះ សៀង គឹមឈាន ភេទប្រុស ឆ្នាំកំណើត១៩៨១ មុខរបរគ្មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (រក្សាទុកនិងប្រើប្រាស់)(មានសារធាតុ ញៀនក្នុងខ្លួន)
០២/ឈ្មោះ ថុល ហ៊ា រឺ ថុល សីហា ភេទប្រុស ឆ្នាំកំណើត១៩៩២ មុខរបរគ្មាន ទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (រក្សាទុក និងជួញដូរ)(មានសារធាតុ ញៀនក្នុងខ្លួន)
០៣/ឈ្មោះ បេង វណ្ណះ ហៅម៉ៅ ភេទប្រុស ឆ្នាំកំណើត១៩៨៤ មុខរបរគ្មានទីលំនៅភូមិកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប (រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)
០៤/ឈ្មោះ សុក សែន ភេទប្រុស ឆ្នាំកំណើត១៩៩០ មុខរបរគ្មានទីលំនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន ០១កញ្ចប់ ស្មើនឹងទំងន់១,៩ក្រាម ឧបករណ៍ប្រើប្រាស់ និងសំភារះវេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ឌដៃចំនួន ០១គ្រឿង និងបានកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.