Tuesday, July 22 2025

Yllix Ads

ចំណុចពិសេសទាំង ៥ លើដងខ្លួនមនុស្សស្រី ដែលបុរសគួរដឹង!

ធម្មជាតិ​បង្កើត​មនុស្ស​មក​ព្រម​ជាមួយ​នឹង​រឿង​រ៉ាវ​ចម្លែកៗ​ច្រើន​ណាស់ ​ដែល​សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ក៏​មិន​ដែល​បាន​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ផង។ ជាក់​ស្តែង​ដូច​ជា​ចំនុច​ពិសេស​របស់​ស្ត្រីខាង​ក្រោម​នេះ​ ដែល​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ផ្អើល​ប្រសិន​បើ​បាន​ដឹង​។

  • មនុស្ស​ស្រី​មាន​ការ​ចង​ចាំ​ខ្លាំង​ជាង​បុរស

  • ទោះ​បី​ជា​ការ​កើន​ឡើង​នៃ​អ័រម៉ុន​ភេទ​ Estrogenធ្វើ​ឱ្យ​ស្ត្រី​មាន​ចំណង់​ផ្លូវ​ភេទ​ក៏​ពិត​មែន ​តែ​វា​ក៏​ជួយ​ពង្រឹង​ការ​ចង​ចាំ​ខ្លាំង​ជាង​បុរស​ដែរ​។ ​អ័រម៉ុន​ប្រភេទ​នេះ​ មាន​នាទី​រក្សា​តុល្យភាព​អារម្មណ៍​និង​ផ្លូវ​ចិត្ត​របស់​ស្ត្រី​មិន​ឱ្យ​ឆាប់​ឆេវឆាវ ​ឬ​តាន​តឹង​។

  • ក្លិន​បុរស​ជា​ភាព​ទាក់​ទាញ​សំរាប់​ស្ត្រី

  • តាម​ការ​ស្រាវ​ជ្រាវ​របស់​មហា​វិទ្យា​ល័យ​ កាលីហ្វ័រញ៉ា ​បាន​រក​ឃើញ​ថា​ ញើស​របស់​បុរស​មាន​ផ្ទុក​សារធាតុ​ Pheromone​ ដែល​ជម្រុញ​ឱ្យ​មាន​ការ​ទាក់​ទាញ់​ចំពោះ​ភេទ​ផ្ទុយ​គ្នា។

  • ឆាប់​ទទួល​ការ​ឈឺចាប់​ជាង​បុរស

  • អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា​ ក្នុង​រាង​កាយ​មនុស្ស​ស្រី​មាន​សរសៃ​ប្រសាទ​ទទួល​ដឹង​ច្រើន​ជាង​បុរស​ ដូច្នេះ​នាង​ងាយ​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​ផ្នែក​រាង​កាយ​ និង​ផ្លូវ​ចិត្ត​ខ្លាំង​។

  • ដើម​ទ្រូង​ប្រែ​ប្រួល​ទំហំ​មិន​ទៀង

  • ការ​ប្រែ​ប្រួល​ទំហំ​ដើម​ទ្រូង​របស់​ស្ត្រី​គឺ​អាស្រ័យ​លើ​កត្តា​ទម្ងន់ខ្លួន ​និង​ហ្សែន​។ ស្ត្រី​ជា​ច្រើន​សង្កេត​ឃើញ​ថា​ ទំហំ​ដើម​ទ្រូង​របស់​គេ​ធំ​ជាង​ពេល​ធម្មតា​ប្រហែល​មួយ​សប្តាហ៍​មុន​ពេល​ដែល​មក​រដូវ ​ឬ​ពេល​ដែល​មាន​ផ្ទៃ​ពោះ​។
  • ក្នុង​ពេល​មក​រដូវ

  • អំលុង​ពេល​មក​រដូវ​គឺ​ជា​ដំណាក់​កាល​ដែល​ស៊ុត​បង្ក​កំណើត​ទុំ ​នោះ​ជា​ពេល​ដែល​អ័រម៉ុន​ភេទ​របស់​ស្ត្រី​កើន​ឡើង ​ហើយ​ទំហំ​ដើម​ទ្រូង​រីក​ធំ។ ​ជា​ពិសេស​គេ​បាន​រក​ឃើញ​ថា​ក្លិន​ខ្លួន​ស្ត្រី​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ដែល​មក​រដូវ​នោះ​ ពិត​ជា​ធ្វើ​ឱ្យ​នាង​មាន​ភាព​ទាក់​ទាញ​ខ្លាំង ​ប៉ុន្តែ​លុះ​ត្រា​តែ​គេ​ចេះ​សម្អាត​ខ្លួន​ឱ្យ​មាន​អនាម័យ​ដែរ​៕

    No comments:

    '; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
    Powered by Blogger.