Sunday, July 13 2025

Yllix Ads

យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ឃាត់ខ្លួន

ខេត្តព្រះសីហនុ-យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថមូលដ្ឋានក្រុងព្រះសីហនុ ឃាត់ខ្លួនភ្លាមៗបន្ទាប់ពីជនសង្ស័យរូបនេះប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិត កាប់ជនរងគ្រោះម្នាក់ កាល ពីម៉ោង៩និង១០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ។សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័មានឈ្មោះផៃ តុលា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកអាហារដ្ឋានអ៉ីនវីតូ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិ៤ សង្កាត់៤.ក្រុងខេត្តព្រះសីហនុបាន កាប់ទៅលើជនរងគ្រោះឈ្មោះ ង៉ែត វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអាហារដ្ឋានអ៉ីនវីតូ ដូចគ្នា មានទីលំនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុរងរបួសចំនួន៣កន្លែងគឺរបួសចំសៀតផ្កាខាងស្ដាំ០១កន្លែង របួសចំថ្ងាស០១កន្លែង និង របួសចំក្បាល០១កន្លែង។បើតាមសមត្ថកិច្ចអះអាងថា មូលហេតុដោយសារជនសង្សយ័ខឹងពេលមកបើកប្រាក់ខែ បើកពុំទាន់បាន៕


No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.