Tuesday, July 15 2025

Yllix Ads

កំពូលវេជ្ជបណ្ឌិតល្មោភកាម ជាប់គុក ១៧៥ ឆ្នាំ ពីបទបំពានផ្លូវភេទម្ចាស់មេដាយមាសអូឡាំពិកអាមេរិកជាច្រើនរូប

អតីតវេជ្ជបណ្ឌិតសម្រាប់ក្រុមកីឡាកាយសម្ព័ន្ធអាមេរិក លោក Larry Nassar ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៤០ ទៅ ១៧៥ ឆ្នាំកាលពីថ្ងៃពុធ ទី ២៤ មករា បន្ទាប់ពីការធ្វើសក្ខីកម្មដ៏ក្តុកក្តួលរយៈពេលមួយសប្តាហ៍ដោយស្ត្រីជាច្រើននាក់ ដែលគាត់បានរំលោភបំពានផ្លូវភេទអស់រយៈពេលជាច្រើនឆ្នាំក្រោមការព្យាបាលផ្នែក វេជ្ជសាស្ត្ររបស់គាត់។ ខណៈកាត់ទោសស្មើនឹងការប្រហារជីវិតដល់លោក Nassar អាយុ ៥៤ ឆ្នាំក្នុងបន្ទប់តុលាការដ៏តានតឹង នៅទីក្រុងឡានស៊ីង រដ្ឋមីស៊ីហ្គែន លោកស្រីចៅក្រម Rosemarie Aquilina បាននិយាយថា “ខ្ញុំទើបតែចុះហត្ថលេខាលើកិច្ចធានាការស្លាប់របស់លោក”។ ចៅក្រមបាននិយាយថា “លោកមិនសមដើរនៅក្រៅគុកម្តងទៀតឡើយ” ខណៈដែលលោក Nassar ស្លៀកពាក់ឈុតអ្នកទោសពណ៌ខៀវ ឈរដូចមនុស្សគ្មានវិញ្ញាណ។ លោកស្រី Aquilina និយាយថា “លោកជាមនុស្សគ្រោះថ្នាក់។ លោកនៅតែមានគ្រោះថ្នាក់គ្រប់ទីកន្លែងដែលលោកដើរទៅដល់ ការបំផ្លាញនឹងកើតឡើងដល់អ្នកដែលងាយរងគ្រោះបំផុត”។ មុនពេលកាត់ទោស លោក Nassar បានសុំទោសជនរងគ្រោះ ក្នុងនោះរួមមានម្ចាស់មេដាយមាសអូឡាំពិកខាងកាយសម្ព័ន្ធ នាង Simone Biles នាង Aly Raisman នាង Gabby Douglas និង នាង McKayla Maroney ប៉ុន្តែក៏មានកីឡាការិនីជាច្រើននាក់នៅឯសាកលវិទ្យាល័យរដ្ឋមីស៊ីហ្គែនផងដែរ កន្លែងដែលគាត់ធ្លាប់ធ្វើការ៕

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Powered by Blogger.